យើងខ្ញុំ បានរៀបចំបង្កើតខ្មែរអ៊ីប៊ុក នេះឡើង ដើម្បីជាប្រយោជន៍សាធារណៈ ដោយឥតគិតកម្រៃ ព្រមទាំង មានបំណងចង់ ប្រមូលរក្សាសៀវភៅ និងឯកសារទាំងឡាយ ដែលងាយបាត់បង់ ឲ្យបានគង់វង្ស តទៅអនាគត មកទុកនៅក្នុងកន្លែងតែមួយ ។ ម្យ៉ាងវិញ ទៀត យើងខ្ញុំចង់ចូលរួមចំណែកក្នុងការ៖
-
-
-
- បង្កលក្ខណៈងាយស្រួល រកឃើញភ្លាមៗ ក្នុងការស្វែងរកសៀវភៅ និងឯកសារមកអាន និងសិក្សាស្រាវជ្រាវ សម្រាប់ខ្មែរ ព្រមទាំងជនជាតិបរទេស ទូទាំងពិភពលោក ។
- មិនបាច់ចំណាយថវិកាសម្រាប់ទិញសៀវភៅ ឬឯកសារ និងមិនបាច់បង់ថ្លៃនៅពេលអាន ឬសិក្សាស្រាវជា្រវផ្សេងៗ ។
- ថែរក្សាមិនអោយបាត់បង់ ទស្សនៈ និងអត្ថន័យ ដើមរបស់អ្នកនិពន្ធ។
- ពង្រឹងគុណភាពអប់រំនិង ជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ។
- រៀបចំអោយមានអក្សរច្បាស់ៗ ងាយស្រួលអានជាងសំណៅដើម។
- ងាយស្រូលយកតាមខ្លួន និង ចែករំលែកទៅមិត្តភក្តិ ឬអ្នកដែលត្រូវការ ។
-
-
អ្នកចូលរួមធ្វើ ខ្មែរអ៊ីប៊ុក នេះ មានសមាជិកជាព្រះសង្ឃ និស្សិត និងគ្រហស្តដែលជាអ្នកស្ម័គ្រចិត្ត។
សមាសភាព គណ:កម្មការរៀបចំ មាន ៖
-
-
-
-
-
-
-
-
-
- ព្រះមហា សំអាត អឿន
- លោក សំរ៉ង ខ្ចៅ
- លោក គិម ឆន នួន
- លោក សុគន្ធ សុខ
- លោក កែ ក្រានីត
-
-
-
-
-
-
-
-
យើងខ្ញុំសង្ឃឹមថា លោកអ្នកនឹងទទួលបាននូវអត្ថប្រយោជន៍ និង ចំណេះដឹងទូលំទូលាយ ហើយ ពេញចិត្តជាមួយសៀវភៅ ខ្មែរអ៊ីប៊ុក នេះ ដោយអំណរ ព្រមទាំងមានអាធ្យាស្រ័យចំពោះ រាល់ចំណុចខ្វះខាតណាមួយ ។ យើងខ្ញុំយល់ឃើញថា នឹងមិនអាច បំពេញតាមតម្រូវការ របស់លោកអ្នកទាំងអស់គ្នា បានទាំងស្រុងឡើយ ហើយយើងខ្ញុំ នឹងខំប្រឹងប្រែង បន្តអោយអស់ពីសមត្ថភាព ក្នុងការរៀបចំ ខ្មែរអ៊ីប៊ុក នេះ អោយបានសមបំណង និងសេចក្តីត្រូវការរបស់លោកអ្នក ។
ជាមួយគ្នានេះផងដែរ យើងខ្ញុំ សូមទូលប្រគេន និងជំរាបជូនជ្រាបថា ខ្មែរអ៊ីប៊ុក ត្រូវបានរៀបចំឡើង ដោយ មូលនិធិខ្មែរ សម្រាប់ការសិក្សា ដែលមាន លោក សំរ៉ង ខ្ចៅ ជាប្រធានមូលនិធិ ។
ខែ មេសា ឆ្នាំ ២០១៣


